(១) ការបោះឆ្នោតគាំទ្រជាបន្តបន្ទាប់ផ្ដល់ឱកាសឱ្យគណបក្សប្រជាជននិងខ្លួនខ្ញុំ មានឱកាសតបស្នងសងគុណចំពោះប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស មុននឹងចូលដល់បញ្ហាផ្លូវ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ ថ្លែងនូវការនឹករលឹកនិងអរគុណចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពត ដែលកាលពីខែមិថុនាកន្លងទៅនេះ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ធ្វើឱ្យគណបក្សប្រ ជាជនឈ្នះភ្លូកទឹកភ្លូកដី។ សង្ឃឹមថា បងប្អូននឹងបន្តបោះឆ្នោតអោយគណបក្សប្រជាជនជាបន្តទៀតនៅក្នុងខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ដោយសារតែការបោះឆ្នោតគាំទ្រជាបន្តបន្ទាប់នោះហើយ ដែលផ្ដល់ឱកាសឱ្យគណបក្សប្រជាជន ឱ្យខ្លួនខ្ញុំ មានឱកាសតបស្នងសងគុណចំពោះប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស និយាយជារួមនិងនិយាយដោយឡែកគឺចំពោះខេត្តកំពត។ (២) ផ្លូវលេខ ៣១និងផ្លូវលេខ ៣៣ ដែលមានប្រវែងសរុបជាង ១០៦ គីឡូម៉ែត្រ របៀងសំខាន់មួយនៃទំនាក់ទំនងសេដ្ឋកិច្ច និងតភ្ជាប់ពីវៀតណាមទៅកាន់ព្រះរាជាណាចក្រថៃ ថ្ងៃនេះ យើងបើកការដ្ឋានដើម្បីលើកកម្រិតគុណភាពនូវផ្លូវលេខ ៣១និងផ្លូវលេខ ៣៣ ដែលមានប្រវែងសរុបជាង ១០៦ គីឡូម៉ែត្រ ដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ ទាក់ទិនជាមួយការតភ្ជាប់របស់យើង។ ផ្លូវនេះមានសារសំខាន់តភ្ជាប់ទៅទិសនារតី ប៉ែកមាត់សមុទ្រ។ គេអាចមើលឃើញថាផ្លូវនេះបានតភ្ជាប់ចាប់តាំងពីខេត្តតាកែវ មកកាន់ខេត្តកំពត, កែបនិងរហូតតភ្ជាប់ជាមួយវៀតណាម ដែលជារបៀងសំខាន់មួយនៃទំនាក់ទំនងសេដ្ឋកិច្ច និងជាច្រករបៀងតាមមាត់សមុទ្រដែលតភ្ជាប់ពីវៀតណាមទៅកាន់ព្រះរាជាណាចក្រថៃ តាមទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំពិតជាមានការរីករាយដែលមិនដល់មួយសប្ដាហ៍ទេ ដែលខ្ញុំជាមួយឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រមានិតចិន បើកនូវការដ្ឋានស្ថាបនាលើកកំពស់ផ្លូវគឺផ្លូវលេខ … Continue reading សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ពិធីបើកការដ្ឋានស្ដារ និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ ៣១ និងផ្លូវជាតិលេខ ៣៣ ប្រវែងសរុប ១០៦ គីឡូម៉ែត្រ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed